Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​លោក នូ ហួយ ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កែប

  ថ្ងៃច័ន្ទ ទី​1 ខែមីនា ឆ្នាំ​2021

ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោក នូ ហួយ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
ក្នុងឱកាសនោះដែរ ក៏បាននាំយកអំណោយមនុស្សធ៌មរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនរួមមាន អង្ករ ១០០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេះ ទឹកត្រចៀកកាំ១កេស ទឹកដោះគោឆៅ២ឡូ និងថវិកាចំនួន ៣ ០០០ ០០០៛ ( បីលានរៀល )។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី