Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ក្តឿងរាយ និងឃុំ​ចុងអំពិល ក្នុងស្រុក​កញ្ច្រៀច ខេត្តព្រៃវែង

   ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្តឿងរាយ និងឃុំចុងអំពិល ក្នុងស្រុកកញ្ច្រៀច ខេត្តព្រៃវែង
=======
ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្តឿងរាយ និងឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង សរុបចំនួន ២៩នាក់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី ភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធានការណ៍ការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ និងថ្នាក់មូលដ្ឋាន នៅសាលប្រជុំសាលាឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានឧបត្ថមថវិកាជូនឃុំទាំងពីរ ដោយក្នុងមួយឃុំថវិកាចំនួន ៥០០ ០០០៛ (ប្រាំរយពាន់រៀល)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី