ឯកឧត្តមទេព យុទ្ធី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកអធិការរង និងប្រធានការិយាល័យជំនាញមួយចំនួនចំណុះរដ្ឋបាលសាលាស្រុកបន្ទាយមាស ខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បានលើកទ្បើងផ្តោតសំខាន់នូវខ្លឹមសារចំនួន ៤ចំណុច រួមមាន ÷
១-ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងមុខងាររបស់ព្រឹទ្ធសភា។
២-សភាពការណ៍ទូទៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធនឹងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ និងអំពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
៣-ការបកស្រាយបំភ្លឺចំពោះបញ្ហាប្រឈម និងសំណូមពរ។
៤-កិច្ចការចាំបាច់ដែលត្រូវអនុវត្តន៍។
ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តល់ជូននូវឯកសារពាក់ព័ន្ធតួនាទី ភារកិច្ច មុខងាររបស់ព្រឹទ្ធសភា និងឯកសារពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋបាលឃុំជូនចំពោះលោកប្រធានក្រុមប្រឹក្សាឃុំ និងបានឧបត្ថម្ភអ្នកចូលរួមទាំងអស់ សរុបចំនួន ៣៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២០ ០០០៛ និងក្រម៉ាមួយ ព្រមទាំងបានឧបត្ថម្ភកម្លាំងនគរបាលប៉ុស្តិ៍ ថវិកាចំនួន ១៥០ ០០០៛ ផងដែរ។