Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​អនុសាខា​សមាគម​នារី​កម្ពុជា ដើម្បី​​សន្តិភាព និង​​អភិវឌ្ឍន៍​​ខណ្ឌ​ឬស្សីកែវ ប្រចាំ​ឆ្នាំ២០២០ និង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ២០២១

   ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ ប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១។

នាឱកាសនោះ លោកជំទាវ មាន សំអាន បានសំដែងការកោតសរសើរ និងថ្លែងអរគុណចំពោះសមាគមនារីខណ្ឌ-សង្កាត់ទាំងអស់ ដែលកន្លងទៅនេះបានខិតខំប្រឹងប្រែងបំពេញមុខងារ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលល្អប្រសើរ។ ទន្ទឹមនេះ ត្រូវចេះសហការ សាមគ្គីភាព ឯកភាពគ្នា ចេះចងក្រងជួយគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាព គុណធម៌ ប្រាជ្ញាអោយច្បាស់លាស់ ដើម្បីបន្តការដឹកនាំ កសាង និងអភិវឌ្ឍន៍អោយមានការរីកចម្រើនឡើងជាលំដាប់ ជាពិសេស ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តផ្សព្វផ្សាយការណែនាំអំពីវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក និងលោកស្រី ជាសមាជិកាព្រឹទ្ធសភា-រដ្ឋសភា រដ្ឋលេខាធិការធម្មការ និងសាសនា នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សមាជិកាក្រុមប្រឹក្សា និងអភិបាលរងរាជធានីភ្នំពេញ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខណ្ឌឬស្សីកែវ ចៅសង្កាត់ទាំង៧ និងសមាជិក សមាជិកាសាខាអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ សរុបចំនួន ២៥០រូប។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី