កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា ដើម្បីពិនិត្យការត្រៀមខ្លឹមសារសម្រាប់រៀបចំពិធីសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ នៅខេត្តកំពង់ធំ។