នាព្រឹកថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ខេត្តកណ្តាល បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្ត៍ នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីប្រមូលព័ត៌មានបញ្ហាប្រឈម និងសំណូមពរផេ្សងៗ ព្រមទាំងផ្តាំផ្ញើក្រុមប្រឹក្សាឃុំ ត្រូវចេះរក្សាអនាម័យក្នុងកំឡុងពេល covid 19។