Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុ​សាខា​សមាគម​នារី​កម្ពុជា ដេីម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ក្រុម​ចលនា​ស្ត្រី ស្រុក​ល្វាឯម ប្រចាំ​ឆ្នាំ២០២០ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២១

   ថ្ងៃទី 28 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) បានអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី ស្រុកល្វាឯម ប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចលនាស្រ្តីស្រុកល្វាឯម និងថ្នាក់ដឹកនាំស្រុក ព្រមទាំងសមាជិក សមាជិកាសាខាអនុសាខាសមាគមនារី សរុបចំនួន ១៦២រូប។

ក្នុងឱកាសនោះដែរ លោកជំទាវ បានឧបត្ថម្ភផ្តល់អំណោយជូនជាអាវយឺត និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី