Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ពង​ទឹក និង​មន្ត្រី​ភូមិ ក្នុង​ឃុំ​ពង​ទឹក នៅ​សាលា​ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

   ថ្ងៃទី 16 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូេវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយក្រុមប្រឹក្សាឃុំពងទឹក និងមន្ត្រីភូមិ ក្នុងឃុំពងទឹក នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានធ្វើការណែនាំផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងការផ្ដល់សេវារដ្ឋបាល-សេវាសាធារណៈលើគ្រប់ផ្នែកឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព តម្លាភាព និងយុត្តិធម៌ ជាពិសេសត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចូលរួមអនុវត្តន៍គោលនយោបាយ ” ភូមិ ឃុំមានសុវត្តិភាព ” និងវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវី-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍មូលដ្ឋាន ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី