នារសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំ អាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ២-របាយការណ៍ទូទាត់ថវិកាចំណូល-ចំណាយ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ៣-ពិនិត្យឆ្លងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និង៤-បញ្ហាផ្សេងៗ៕