នារសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការទី៨ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំ អាន ប្រធានគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ទូទាត់ចំណូល ចំណាយថវិកាប្រចាំឆ្នាំ២០២០ និងពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការសកម្មភាពការងាររបស់គណៈកម្មការសម្រាប់ឆ្នាំ២០២១ ព្រមទាំងបព្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕