នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម មួង ប៉យ អនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមមិត្តភាព និងសមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិការបស់ក្រុមមិត្តភាពចំនួន ៤,០០០,០០០៛ ( បួនលានរៀល ) ឧបត្ថម្ភជូនលោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមមិត្តភាព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។