Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ចុះ​ជួប​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ប្រជា​ពលរដ្ឋ​ក្រីក្រ ចាស់ជរា និង​ជន​ពិការ​ចំនួន៥០​គ្រួសារ ប្រជា​ការពារ ប្រធានភូមិ សមាជិក​ភូមិ​ចំនួន​៦១នាក់

   ថ្ងៃទី 28 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការចំនួន៥០គ្រួសារ និងប្រជាការពារ ប្រធានភូមិ សមាជិកភូមិចំនួន៦១នាក់ ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ និងសុខភាពរបស់ខ្លួន ក៏ដូចជាបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវតែអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ដោយឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ជែល រឺអាល់កុល និងហូបស្អាត ផឹកទឹកស្អាត ដើម្បីថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងទប់ស្កាត់ការឆ្លងជំងឺផ្សេងៗ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី