នារសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកែប ក្នុងពិធីសូត្រមន្តអង្គកថិនទាននៅសាលាខេត្តកែប ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តសត្ថាធម្មវិហារ (ហៅវត្តភ្នំពោន ) ស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។