Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨​ព្រឹទ្ធសភា ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​ជាស្រ្តី ប្រធាន​សមាគម​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត

   ថ្ងៃទី 13 ខែតុសា ឆ្នាំ2024

ក្រុមសមាជិកាព្រឹទ្ធសភាជួបសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់
ក្នុងខេត្តឧត្តរមានជ័យ
ដើម្បីឈ្វេងយល់បញ្ហាពាក់ព័ន្ធនឹងវឌ្ឍនភាពការងារ ស្ថានភាពសេដ្ឋកិច្ច សុខភាពសាធារណៈក្នុងបរិបទប្រទេសកំពុងជួបវិបត្តិកូវីដ១៩ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តឧត្តរមានជ័យក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្រ្តី ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារខេត្តឧត្តរមានជ័យ សរុបចំនួន៧២នាក់ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
ពិធីសំណេះសំណាលប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានការឡើងមានមតិស្វាគមដោយលោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មតិសំណេះសំណាលដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ការលើកមតិយោបល់ សំណួរ និងសំណូមពរនានារបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ពីការងារពាក់ព័ន្ធមូលដ្ឋានផ្ទាល់ ក្នុងស្ថានភាពដែលជួបវិបត្តិជំងឺកូវីដ១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី