នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងណែនាំកែលម្អអនាម័យ បរិស្ថាន នៅតំបន់ឆ្នេរលេងទឹកក្នុងភូមិសាស្ត្រក្រុងកែប បន្ទាប់ពីទទួលភ្ញៀវទេសចរដ៏ច្រើនកុះករក្នុងអំទ្បុងពេលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ (ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០) សងឲ្យការមិនបានឈប់សម្រាកនាពេលចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងមក។