នារសៀលថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សាយ បូរិន សមាជិកគណកម្មការទី៨ នៃព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាក្រុមភូមិភាគទី៧ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពសមិទ្ធផលនានា និងនាំយកបច្ច័យថវិកាចំនួន១០,០០០,០០០៛ (ដប់លានរៀល) សំរាប់កសាងឧបដ្ឋានសាលាវត្តព្រៃអង្គរក្រៅ ហើយបន្ទាប់មកបន្តចុះពិនិត្យការចិញ្ចឹមត្រី បង្កងរបស់ប្រជាពលរដ្ឋនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។