នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសង្កេតអំពីការអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងផលិតផលថ្នាំជក់ថ្មី គឺបារីអេឡិចត្រួនិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រធាន និងតំណាងគណៈកម្មការនានានៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕