Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម សាយ បូរិន សមាជិក​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ក្រាប​ថ្វាយ​បង្គំ និង​សំណេះ​សំណាល​ជាមួយ​ព្រះ​ចៅ​អធិការ អាចារ្យ ​គណៈ​កម្មការ​វត្ត និង​ចុះ​ពិនិត្យ​មើល​ការ​សាង​សង់​ឧបដ្ឋាន​សាលា​នៅ​វត្ត​អង្គរ​ក្រៅ ស្ថិត​ក្នុង​ភូមិ​អង្គរ​ក្រៅ ឃុំដូនតី ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ

   ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2024

កាលពីព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញក្រាបថ្វាយបង្គំ និងសំណេះសំណាលជាមួយព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងចុះពិនិត្យមើលការសាងសង់ឧបដ្ឋានសាលានៅវត្តអង្គរក្រៅ ស្ថិតក្នុងភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានក៏បានផ្តល់ថវិកាសម្រាប់ក្រាលការ៉ូចំនួន ៥០០ម៉ែត្រ និងឧបត្ថម្ភថវិកាជូនដល់អ្នកចូលរួមទាំងអស់ សរុបថវិកាអស់ចំនួន ២,០០០,០០០៛ (ពីរលានរៀល)។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី