នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ឌី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលអញ្ជើញមកទទួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។