Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មុំ សណ្តាប់ លេខា​ធិការ​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ដើមថ្កូវ នៅ​សាលា​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ នៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌចំការមន និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌចំការមន ឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ លោកប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ និងលោក-លោកស្រីប្រធានភូមិទាំង៥ ផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី