Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈ​កម្មការ​ទី៨ ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​គណៈ​កម្មការ ក្រោម​អធិបតីភាព​លោក​ជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​មួយ​ចំនួន៖

   ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត។
២-ពិនិត្យពិភាក្សាលើថវិកាគណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០។
៣-ពិនិត្យពិភាក្សាត្រៀមកម្មវិធីចុះបេសកកម្មរបស់គណៈកម្មការក្នុងរយៈពេលចន្លោះសម័យ ប្រជុំព្រឹទ្ធសភានាពេលខាងមុខ។
៤-ពិនិត្យលើសំណើរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) ស្នើសុំជួបជាមួយគណៈកម្មការ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី