Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​រំលេច និង​ឃុំ​ព្រៃ​ដើម​ថ្នឹង នៅ​សាលា​ឃុំ​រំលេច និង​សាលា​ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​សុី​ធរ​កណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 9 ខែកក្កដា ឆ្នាំ2026

នារសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមនឹងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំរំលេច និងឃុំព្រៃដើមថ្នឹង នៅសាលាឃុំរំលេច និងសាលាឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារ ដែលក្នុង មួយឃុំទទួលបាន ៖ ក្រម៉ា ២០, សាប៊ូដុំលាងដៃ ៤០ដុំ, អាល់កុលចំណុះ ១០លីត្រ ១ប៊ីដុង, មី ២កេស និងថវិកាចំនួន ៤០០,០០០៛ ( បួនរយពាន់រៀល )។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី