Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុ​ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​នាំ​យក​ទៀន​ព្រះវស្សា ទេយ្យទាន ​និង​បច្ច័យ ប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា នៅវត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​វាំង​ចាស់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ

   ថ្ងៃទី 8 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូននាពេលនោះ រួមមាន ៖ ទៀនវស្សា០៤គូ ស្លាដក តែ ធូប អង្ករពីរបាវ ១០០គីឡូក្រាម មី២កេសធំ ស្ករសមួយបាវ៥០គីឡូក្រាម ត្រីខ២កេស ទឹកដោះគោឆៅ១កេស ទឹកបរិសុទ្ធ៤កេស ទឹកក្រូច៤កេស ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួនសរុប ៦,២២០$ (ប្រាំមួយពាន់ពីររយម្ភៃដុល្លារអាមេរិក) និង ១,៦០០,០០០៛ (មួយលានប្រាំមួយរយពាន់រៀល)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី