Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​​ទុក្ខ​ជាមួយ​ស្ត្រី​ជា​មាតា​មាន​កូន​តូច​ចំនួន ១៣១នាក់ ស្ថិតនៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

   ថ្ងៃទី 10 ខែមិថុនា ឆ្នាំ2024

នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយ ឯកឧត្តមអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីលោកស្រីអភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយស្ត្រីជាមាតាមានកូនតូចចំនួន ១៣១នាក់ ស្ថិតនៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ក្នុងពីធីសំណេះសំណាលនេះ បានធ្វើការចែកជូនសំបុត្រអត្រានុកូលដ្ឋានកំណើតដល់កុមារចំនួន ១៣១នាក់ និងឧបត្តម្ភជូនស្ត្រីដែលបានចូលរួមទាំង ១៣១នាក់ ដោយក្នុងមួយនាក់ទទួលបានរួមមាន ៖ អង្ករចំនួន២០ គីឡូក្រាម និងថវិកាចំនួន ៥០,០០០៛ (ហាសិបពាន់រៀល)។

បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម បានបន្តចុះទៅពិនិត្យមើលការជួសជុលទំនប់ទឹកអូរថ្ម ស្ថិតនៅក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី