នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម និងជាលេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិបឹងជ័រ ភូមិខ្នារ ភូមិគោករកា ភូមិឈើទាល និងភូមិព្រៃទឹង នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារ ដែលក្នុងនោះរួមមាន ៖ ក្រម៉ា ២៥, សាប៊ូដុំលាងដៃ ៨០ដុំ, ម៉ាស ២០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ២០ដប និងចំណុះ ១,០០០ml ១ប៊ីដុង, មី ៧កេស និងថវិកាចំនួន ៣៥០,០០០៛ ( បីរយហាសិបពាន់រៀល )។