Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បាន​អញ្ជើញចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សាឃុំ ប្រធាន​មណ្ឌល​សុខភាព នាយ-រងប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ និងថ្នាក់​ដឹកនាំ​ភូមិបឹងជ័រ ភូមិខ្នារ ភូមិគោករកា ភូមិឈើទាល និងភូមិ​ព្រៃទឹង ដើម្បី​ណែនាំ និង​ជម្រុញ​ផ្សព្វ​ផ្សាយ​អំពី​វិធាន​ការ​ក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ (COVID-19)

   ថ្ងៃទី 17 ខែមេសា ឆ្នាំ2024

នារសៀលថ្ងៃពុធទី ១៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិបឹងជ័រ ភូមិខ្នារ ភូមិគោករកា ភូមិឈើទាល និងភូមិព្រៃទឹង ដើម្បីណែនាំ និងជម្រុញផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការនិងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារដែលក្នុងនោះរួមមាន ៖ ក្រម៉ា ២០, សាប៊ូដុំលាងដៃ ១១០ដុំ, ម៉ាស ២០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ៥០ដប និងចំណុះ ៥០០ml ១០ដប, ទឹកអនាម័យស្ត្រី ១០ដប, ទឹកភេសជ្ជៈសុខភាព ១៤ដប និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី