ព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១០ព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី ៥ ព្រឹទ្ធសភា បានជូនបរិក្ខារប្រើប្រាស់មួយចំនួន មាន : អាល់កុល ២កានស្មើនឹង ៦០លីត្រ, ទឹកវីតាមីនជំនួយកម្លាំង ២កេសស្មើ និង៤៨ដប និងទឹកជែល១៨ដប ជូនលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ ព្រឹទ្ធសភា ដើម្បីលោកជំទាវយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់ការពារខ្លួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ COVID-19 នៅភូមិភាគទី ៦ ។