នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តមសាយ បូរិន និង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា តំណាងឱ្យក្រុមសមាជិកព្រឹទ្ធិសភាប្រចាំភូមិភាគទី៧ អមដំណើរដោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំបានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការមួយចំនួនរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត 19 ព្រមទាំងបានយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥២គ្រួសារ មកពីភូមិទាំង ៥ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដោយបានឧបត្ថម្ភដល់គ្រួសារនីមួយៗមាន ក្រមា១ អង្ករ២០ គីឡូ ត្រីខ១យួរ ទឹកត្រី១យួរ ម្សៅសាប៊ូពីរកញ្ចប់ និងប្រាក់ ៣០ ពាន់រៀល។ ក្នុងឱកាសនោះដែរឯកឧត្តមទាំងពីររូបក៏បានចុះជួបគ្រួសារមួយដែលរលំផ្ទះដោយខ្យល់កន្ត្រាក់នៅភូមិតាកាន់ ឃុំព្រៃគ្រី ដោយបានឧបត្ថម្ភថវិកា ៤០០ ពាន់រៀលសម្រាប់ជួយកសាងផ្ទះឡើងវិញ។ ព្រមទាំងបានឧបត្ថម្ភដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រុមប្រឹក្សាឃុំទាំង៥ អធិការរដ្ឋាននគរបាលស្រុក និងមណ្ឌលសុខភាពទាំង ៣ របស់ស្រុកជលគិរី រួមមាន ទឹកអាកុល ៣០លីត្រ ម៉ាស់១២ប្រអប់ ដបជ័របាញ់អាកុល ១២ នឹងឧបត្ថម្ភប្រាក់មួយអង្គភាព២០០ពាន់រៀល និងបានប្រគេនបច្ច័យដល់វត្តទាំងបីក្នុងឃុំព្រៃគ្រីក្នុងមួយវត្តមានទឹកប្រាក់ ១៥០ ពាន់រៀល។ សូមបញ្ជាក់៖ ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ឹង លាងហ៊ួ និងលោកជំទាវ ក៏បានជូនសារុងម្នាក់មួយដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងស្រុកអស់ចំនួន ១៤៥សារុងផងដែរ។