Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុ​ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ជន​ចាស់​ជរា សរុបចំនួន ១៤០គ្រួសារ នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល

   ថ្ងៃទី 11 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា សរុបចំនួន ១៤០គ្រួសារ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏នាំយកអំណោយសរុបរួមមាន អង្ករចំនួន ១៤០បាវ ម្សៅសាប៊ូ ១៤០កញ្ចប់ ត្រីខកំប៉ុង ១៤០យួរ ក្រម៉ា ១៤០ និងមីម៉ាម៉ា ១៤០កេស ចែកផ្តល់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករ ១បាវ ម្សៅសាប៊ូ ១កញ្ចាប់ ត្រីខកំប៉ុង ១យួរ ក្រម៉ា ១ និងមីម៉ាម៉ា ១កេស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី