Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី សមាជិក​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​នាំ​យក​អង្ករ​ទៅ​ឧបត្ថម្ភ​ជូន​រដ្ឋ​បាល​ក្រុង-ស្រុក និង​រដ្ឋបាល​ឃុំ-សង្កាត់​ទាំង​ប្រាំ នៅ​ក្នុង​ខេត្តកែប សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ខ្វះ​ខាត​ស្បៀង និង​ជួប​ការ​លំបាក​នៅ​តាម​មូល​ដ្ឋាន

   ថ្ងៃទី 10 ខែមេសា ឆ្នាំ2024

នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមនឹងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញនាំយកអង្ករទៅឧបត្ថម្ភជូនរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ទាំងប្រាំ នៅក្នុងខេត្តកែប សម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀង និងជួបការលំបាកនៅតាមមូលដ្ឋាន។ បន្ទាប់មក ឯកឧត្តម បានបន្តចូលរួមជាមួយគណៈកម្មធិការសាខាកាកបាទក្រហមខេត្តកែប អញ្ជើញសំណេះសំណាល ព្រមទាំងចែកម៉ាស់ សាប៊ូ និងអាល់កុល ជូនដល់ប្រជាពលរដ្ឋនៅវិហារស្បូវ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី