Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខសមាជិក​ក្រុមប្រឹក្សា​ស្រុក ​ក្រុម​​ប្រឹក្សា​ឃុំ លោក​ប្រធាន​មណ្ឌល​សុខភាព​ពានរោង លោក​នាយក​វិទ្យា​ល័យ​ហ៊ុន សែន ពានរោង លោក​ប្រធាន​កំរង​បឋម​សិក្សា​ឃុំ​ពានរោង និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ពាន​រោង

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នារសៀលថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម និងជាលេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពពានរោង លោកនាយកវិទ្យាល័យហ៊ុន សែន ពានរោង លោកប្រធានកំរងបឋមសិក្សាឃុំពានរោង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពានរោង ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយមួយចំនួនរួមមាន ៖ សាប៊ូដុំលាងដៃ ៩០ដុំ, ម៉ាស ២៥០ម៉ាស, អាល់កុល (ចំណុះ ១០០ml) ៥០ដប, មី ៣កេស, ទឹកក្រូច ២កេស ទឹកបរិសុទ្ធ ១កេស, ត្រីខ ១២កំប៉ុង និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី