Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​​អញ្ជើញ​​ចុះ​​ជួប​​សំណេះ​​សំណាល និង​​សួរ​​សុខ​​ទុក្ខ​ក្រុម​ប្រឹក្សា​ឃុំ បុគ្គលិក​មណ្ឌល​សុខភាព និងនាយ-រង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​វិធាន​ការ​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ( COVID-19 ) នៅ​ឃុំ​អំពិល​ក្រៅ ស្រុក​សុី​ធរ​កណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព និងនាយ-រង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយមួយចំនួនរួមមាន ៖ សាប៊ូដុំលាងដៃ ៥០ដុំ, ម៉ាស ២៥០ម៉ាស, អាល់កុល (ចំណុះ ១០០ml) ៥០ដប, មី ៣កេស និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី