នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីការងារចាំបាច់មួយចំនួន ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្តាត់នៃការរីករាលដាលជំងឺកូវីដ១៩ (Covid-19) នៅមណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។