នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្ដម ប្រាក់ ចំរើន អនុប្រធាន គណៈកម្មការ ទី ៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមានបណ្តោយប្រវែង២០០ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវផ្ទាល់ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ក្នុង ឱកាសនោះដែរឯកឧត្តម បានផ្តល់ជូននូវថវិកាដល់ភូមិទាំង១០ ដោយក្នុងមួយភូមិទទួលបានថវិកា២០០ដុល្លារ សម្រាប់រៀបចំពិធីបុណ្យដាលានក្នុងភូមិ។