នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងបងប្អូនប្រជាពលរដ្ឋចំនួន២៨នាក់ ស្ថិតក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ក៏មានមតិស្វាគមន៍របស់ប្រធានក្រុមប្រឹក្សាឃុំកំពង់ឬស្សី មតិសំណេះសំណាល និងអនុសាសន៍ផ្តាំផ្ញើរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភូមិភាគទី៦ផងដែរ៕