Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ដឹក​នាំ​ដោយ​លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មា​ធិការ​ទី៨​ព្រឹទ្ធសភា បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោកជំទាវ លី គីម ភរិយា​ឯកឧត្តម សោម ចិន សមាជិក​គណៈ​កម្មការ​ទី១០​នៃ​រដ្ឋសភា

   ថ្ងៃទី 18 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មារទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ លី គីម ភរិយាឯកឧត្តម សោម ចិន សមាជិកគណៈកម្មការទី១០នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០:៣៥នាទីយប់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ លី គីម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ១៨ ផ្លូវលេខ១១ បុរីប៉េងហួត ដឹស្តា អ៊េមីរ៉លដ៍ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី