នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ២-បូកសរុបរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ៣-ពិនិត្យឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការសម្រាប់ឆ្នាំ២០១៩ និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។