Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ នៅសាល​ប្រជុំសាលា​ខេត្​តឧត្តរមានជ័យ

   ថ្ងៃទី 19 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវឌ្ឍន៍ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុក និងសមាជិកសាខា អនុសាខាសមាគមនារីខេត្ត សរុបចំនួន ៤១៩នាក់ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងាររបស់សាខាសមាគមនារីរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២០ និងបន្តផ្តល់សេវាជួយដល់ស្ត្រីទីទាល់ក្រ ស្ត្រីមេម៉ាយ ស្ត្រីជាជនពិការ ស្ត្រីរងគ្រោះដោយអំពើហិង្សា និងករណីរំលោភសេពសន្ថវៈ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី