នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភវឌ្ឍន៍ខេត្តរតនគិរី នៅខេត្តរតនគិរី។
អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្នុងគោលបំណង ពិនិត្យលើការរីកចម្រើនការអនុវត្តសកម្មភាពការងាររបស់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តរតនគិរី ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ និងប្រកាសសមាសភាពសមាជិកគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តរតនគិរី ដែលទើបកែសម្រួល៕