នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មកាារទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គវេទិកាស្តីពី ការតម្រង់ទិសដល់ យុវតី ឆ្ពោះទៅភាពជាអ្នកដឹកនាំ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វេទិកានេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ តម្រង់ទិសយុវតី ឆ្ពោះទៅភាពជាអ្នកដឹកនាំ នាពេលអនាគត ជូនដល់ក្មួយៗថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ចំនួន ១៥០នាក់ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឱ្យបានត្រឹមត្រូវ និងសមស្រប ដើម្បីបន្តកម្មសិក្សារបស់ខ្លួន នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ នាពេលឆ្នាំបន្ទាប់ខាងមុខ៕