នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន ក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេប៉ុស្តិ៍ឃុំក្នុងស្រុកពោធិ៍រៀងចំនួន៧៧នាក់ នៅសាលប្រជុំសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។