Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និង​ជា​ប្រធានគណៈ​កម្មការ​ទី៨​ព្រឹទ្ធសភា បាន​អញ្ជើញ​គោរព​ដួង​វិញ្ញាណ​ក្ខន្ធ​ព្រះបរម​សព​សម្តេច​រាជ​បុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី

   ថ្ងៃទី 25 ខែវិច្ឆិការ ឆ្នាំ2024

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពដួងវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ អតីតសមាជិកាព្រឹទ្ធសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ នៅវត្តបទុមវត្តីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងសោយព្រះទីវង្គត កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី