នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៧:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាក្រោមអធិបតីភាព ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្ដរជាតិ ៕