នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា និងសហការី អញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីចុះទូកង ដេីម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខ នៅបរិវេណវត្តវាលស្បូវ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ការប្រារព្ធពិធីក្រុងពាលីនាថ្ងៃនេះ គឺដើម្បីធ្វេីឲ្យការប្រកួតអុំទូកង ប្រព្រឹត្តទៅប្រកបដោយឱឡារិកអធិកអធម និងសប្បាយរីករាយ ជាពិសេសជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរផងដែរ។