ឯកឧត្តម ប្រាក់ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំដំណាក់អពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
ថ្ងៃទី 4 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំដំណាក់អពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ នាឱកាសនោះដែរឯកឧត្តម បាននាំយកអំណោយទៅចែកជូនរួមមាន÷
-អំភ្លី១ឈុត សម្រាប់ជូនវត្តដំណាក់អំពិល
-ធុងបាស់ 11ឈុត សម្រាប់ជូនឃុំដំណាក់អំពិល និងភូមិទាំង១០
-បានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធីអកអំបុកសំពះព្រះខែដល់សាលារៀនចំនួន៣ ដោយសាលានីមួយៗទទួលបានថវិកា២០០,០០០រៀល, ជូនភុូមិទាំង១០ ដោយភូមិនីមួយៗទទួលបានថវិកា២០០,០០០រៀល និងមណ្ឌលសុខភាពឃុំដំណាក់អំពិលទទួលបានថវិកា១០០,០០០រៀល និងបានឧបត្ថម្ភប្រជាការពារនូវថវិកាមួយចំនួនផងដែរ។
អត្ថបទពាក់ព័ន្ធ