នាព្រឹកព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានក្រុមមិត្តភាពដើម្បីពិភាក្សាអំពីគម្រោងបំពេញបេសកកម្មក្រៅប្រទេស របស់ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពិនិត្យឆ្លងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨ និងរបាយការណ៍ហិរញ្ញវត្ថុរយៈពេល៩ខែ ក្នុងឆ្នាំ២០១៩ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ។