នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទេព យុទ្ធី សមាជិគណៈកម្មការទី៨ ព្រឹទ្ធសភា បានដឹកនាំគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក និង មន្រ្តីសាលាស្រុកដំណាក់ចង្អើរ នៃខេត្តកែប អញ្ជើញសួរសុខទុក្ខលោកស្រី អ៊ុ ស៊ីវមេង សមាជិកាក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានជំងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិទ្រូងអណ្ដើក ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។