Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា

   ថ្ងៃទី 24 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីសមាជិកក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ ៖
១-ឆ្លងរបាយការណ៍ក្រោយបញ្ចប់វេទិកាស្តីពី “ការពង្រឹងសមត្ថភាពសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធអាពាហ៍ពិពាហ៍ និងគ្រួសារ សន្តតិកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ”
២-ឆ្លងផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា ប្រចាំឆ្នាំ២០២០ និង
៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី