Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិក្តាន់រយ ភូមិដំណាក់អំពិល និងភូមិថ្នល់ទទឹង ខេត្តកណ្តាល

   ថ្ងៃទី 17 ខែតុសា ឆ្នាំ2024

នាថ្ងៃសៅរ៍ ទី១២ ខែតុលា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ប្រាក់​ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ​ ក្នុងភូមិក្តាន់រយ និងភូមិដំណាក់អំពិល សរុបចំនួន១៣៥នាក់​ និងប្រជាពលរដ្ឋដែលរងការលិចទឹក នៅភូមិថ្នល់ទទឹង ខេត្តកណ្តាល ។ នាឱកាសនោះដែរ​ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម​ បានឧត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់ធ្វើផ្លូវបេតុងមួយខ្សែមានប្រវែង២០០ម៉ែត្រ និងទទឹង៥ម៉ែត្រ,​ បានចូលបច្ច័យចំនួន៥០០ដុល្លារ ដើម្បីកសាងសាលាឆទាន នៅក្នុងវត្តដំណាក់អំពិល, ផ្តល់ថវិកាជូនភូមិ​ ចំនួន១០ភូមិ សម្រាប់រៀបចំកម្មវិធី​អបអរសាទរ​៩វិច្ឆិកា ដោយក្នុងមួយភូមិទទួលបានថវិកា ចំនួន២០០,​០០០រៀល​ ព្រមទាំងឧបត្ថម្ភដល់ភូមិនីមួយៗនូវឧបករណ៍ បំពងសំលេង(ធុងបាស) មួយឈុតផងដែរ ។
ឆ្លៀតពេលនោះដែរ ឯកឧត្តម​បានទៅពិនិត្យមើលទីតាំង ដើម្បីធ្វើប៉ុស្តិ៍រដ្ឋបាលឃុំដំណាក់អំពិល។
(អត្ថបទ និងរូបភាព៖គណៈកម្មការទី៨)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី