Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

   ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធររដ្ឋបាលខណ្ឌ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកោះករ។

ក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្ដីទី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការទាំង៧សណ្ដាន ព្រមទាំងឧទ្ទិសដល់ដួងវិញានក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី